ព័ត៌មានជាតិ

ចូលពិសារបាយក្នុងផ្ទះមួយភ្លែតសោះ ស្រាប់តែចេញមកវិញចោរលួចរថយន្តទៅបាត់

កណ្ដាល: ករណីអំពើលួចរថយន្ត កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី នៅចំណុចមុខផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហេង សុខពៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ទិញអេតចាយ ។
ជនសង្ស័យឈ្មោះ សៅ វិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ (មានសតិមិនប្រក្រតី) មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ រថយន្ត១គ្រឿងម៉ាក HYUNDAI MIGHTY ពណ៌ស ស៊េរី ឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 4B-5819 (របស់ជនរងគ្រោះ)។

សភាពនៃរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចតរថយន្តរបស់ខ្លួនទុកនៅមុខផ្ទះដោយមិនបានដកសោចេញទេ ហើយបានដើរចូលទៅក្នុងផ្ទះ ដើម្បីហូបបាយពេលនោះស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពលួចបើកចេញបាត់ទៅ ។ ពេលហូបបាយរួចជនរងគ្រោះចេញមកមើលមិន ឃើញរថយន្តក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជន
សង្ស័យបានបើកចេញទៅតាមផ្លូវលេខ ២១ឆ្ពោះទៅទិស ខាងត្បូងទើបចាត់ឲ្យកូនចៅ ជិះម៉ូតូតាមរក រហូតដល់ឃុំព្រែកអំបិល ស្រុកស្អាងក៏ឃើញជនសង្ស័យ កំពុងបើករថយន្ត ហើយនាំគ្នាស្ទាក់ឃាត់ជនសង្ស័យតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់