បាត់ដំបងៈ ដំណើរការសាកសួរបុគ្គលិកក្រុមហ៊ុន «ហង្ស ម្ចាស់ដី» ចំនួន៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនពួកគេ កាលពីរសៀលថ្ងៃទី០៧ ខែឧសភា នៅក្រុងបាត់ដំបង ពីបទឆបោក (លក់ដីខ្យល់) ដោយតំណាងអយ្យការអមសាលាដំបូងខេត្ត បានបន្តធ្វើទ្បើងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ។
ជនសង្ស័យទាំង៣នាក់៖
ទី១.ឈ្មោះឈី ចរិយា អាយុ៣២ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌច្បារមន រាជធានីភ្នំពេញ ជាប្រធានក្រុមហ៊ុន «ហង្ស ម្ចាស់ដី» ដែលទើបស្នងតំណែងពីឪពុក។
ទី២.ឈ្មោះ ឈិត រតនា អាយុ៣៧ឆ្នាំ នៅភូមិបោះពោធិ៍ ឃុំអូរតំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាបុគ្គលិកក្រុមហ៊ុន ដែលបម្រើការនៅការិយាល័យសាខា នៅបាត់ដំបង។
ទី៣.ឈ្មោះ ជឺ ចិន្តា អាយុ៤៧ឆ្នាំ ជាបុគ្គលិកបម្រើការ នៅការិយាល័យសាខាបាត់ដំបង។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួន ជាបន្តបន្ទាប់ ក្រោយពីមានការប្ដឹងចោទប្រកាន់ ក្នុងអំពើឆបោកដីធ្លី (លក់ដីគ្មានទីតាំងពិតប្រាកដ)។
តាមមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ បានបង្កើតសាខាក្រុមហ៊ុនរបស់ខ្លួនមួយ ដែលមានឈ្មោះ «ឋានព្រះឥន្ទ» មានស្នាក់ការនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើសកម្មភាពអំពាវនាវលក់ដីធ្លី ដោយអះអាងថា ជាប្រភេទដីចម្ការ ស្ថិតតាមបណ្ដាខេត្តនានា ក្នុងប្រទេស។
ករណីនេះ ជនសង្ស័យខាងលើ ពេលនេះកំពុងត្រូវតុលាការសួរនាំ និងចាត់ការតាមនីតិវិធី។ តែយ៉ាងណាមិញ នៅមិនទាន់ដឹងទេថា តុលាការ នឹងឃុំខ្លួន ឬក៏ត្រូវដោះលេងវិញនោះទេ៕
មតិយោបល់