ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ទៅរកក្ដាម២នាក់បងប្អូនជីដូនមួយ ស្រាប់តែរអិលជើងធ្លាក់ទឹកជ្រៅ បណ្ដាលឲ្យលង់ស្លាប់

ព្រៃវែងៈ​ កុមារី​ម្នាក់​បាន​លង់ទឹក​លង់ទឹក​ស្លាប់​ នៅ​ពេល​ដើរ​រក​ក្តាម​ជាមួយ​បងប្អូន​ជីដូនមួយ​ នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង ​១១​និង​៣០​នាទី​ ចំណុច​តាម​ផ្លូវ​ទំនប់​ខាងលិច​ភូមិ​តា​ណា​ល​ ឃុំ​ជ្រៃ​ឃ្មុំ​ ស្រុក​ស៊ី​ធរ​កណ្ដាល​ ខេត្តព្រៃវែង​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ភាព​ ស្រី​ម៉ី​ ភេទ​ស្រី​ អាយុ ​១២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​បាន​ចេញ​ទៅ​រក​ក្ដាម​ជាមួយ​ឈ្មោះ​ ពា​ជ​ លី​តា​ ភេទ​ស្រី​ អាយុ ​៦​ឆ្នាំ​ ត្រូវជា​ប្អូនជីដូនមួយ​ ស្រាប់តែដល់​កន្លែង​កើតហេតុ​ រ​អិល​ជើង​ធ្លាក់ទឹក​ជ្រៅ​លង់​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។​

​យោង​តាម​ការ​បំភ្លឺ​កុមារី​ ពា​ជ​ លី​តា​ បានឃើញ​រត់​មក​ហៅ​ ចាស់ៗ​ ទៅ​ជួយ​តែ​ទម្រាំ​ចាស់ៗ​ទៅ​ដល់​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។​ ផ្អែក​តាម​ការ​បំភ្លឺ​របស់​ឪពុក​ម្ដាយ​ ក្មេង​រង​គ្រោះ​ និង​ផ្អែក​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ពិនិត្យ​ឃើ​ល​ថា​ សាកសព​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ ដោយ​ខ្លួនឯង​ពិតមែន​ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់