ព័ត៌មានជាតិ

មុខសញ្ញាជួញដូរម្នាក់ លាក់គ្រឿងញៀនក្នុងរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ នៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល។

ជនសង្ស័យឈ្មោះ ស៊ន អូន ហៅក្អូន អាយុ៣៦ឆ្នាំ (ជាមុខសញ្ញាជួញដូរ) រស់នៅភូមិ ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖ មានគ្រឿងញៀនមួយចំនួន លាក់នៅក្នុងរថយន្តកាមេរីឆ្លាម មួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់