ព័ត៌មានជាតិ

ស្រីស្រស់៥នាក់ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនរួមទាំងបុរស១នាក់ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន

កោះកុង: កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យ ប្រឆាំង គ្រឿងញៀន បង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ ករណី នៅចំណុច ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ៦ នាក់ ស្រី ៥ នាក់ រួមមាន ៖
១-ឈ្មោះ ពិន ដានិត ភេទស្រី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។
២-ឈ្មោះ ឋាន ស្រីនុត ភេទ ស្រី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។
៣-ឈ្មោះ ចាន់ ក្លឹង ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។
៤-ឈ្មោះ សាន រស្មី ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។
៥-ឈ្មោះ សាន សុគុណ រដ្ឋ ភេទ ស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ ។
៦-ឈ្មោះ សៀន សារ៉ុន ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រី មានទីលំនៅ ភូមិ-ឃុំកេីតហេតុខាងលើ ។
ដកហូតវត្ថុតាងបាន ៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ៦ កញ្ចប់ និង ឧបករណ៍ សម្ភារ: មួយ ចំនួន ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់