ព្រះសីហនុៈ កាលពីវេលម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យនារីម្នាក់ស្លាប់បាត់បង់ជីវិត តាមបណ្ដោយផ្លូវជាតិលេខ ៤ ជិតរោងចក្រញូវស្តារ ស្ថិតភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ សុខ លីណា អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្តមួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (បើកគេចខ្លួន) មកដល់ចំណុចកើតហេតុ បានបុកម៉ូតូនារីរងគ្រោះពីក្រោយ ដួលបោកទៅនឹងថ្នល់ហើយកិនចំក្បាល បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្កហេតុ ចំណែកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់