ព័ត៌មានជាតិ

រថយន្តស៊ីទែនហ្គាស មួយគ្រឿងបើកគេចម៉ូតូជ្រុលទៅបុករបាំងទ្រូងផ្លូវ សំណាងគ្មានអ្នករងរបួស

ភ្នំពេញ: កាលពីវេលាម៉ោង ៣ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវលេខ ២៧១ កែងផ្លូវលេខ ៤៨០ ស្ថិតសង្កាត់ទួលទំពូងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មានរថយន្តស៊ីទែនហ្គាស មួយគ្រឿងបើកគេចម៉ូតូជ្រូលបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូខាតយ៉ាងដំណំ និងមិនបង្កឲ្យមានអ្នករងរបួសឡើយ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្នងការនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់