ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្ត២គ្រឿងបុកគ្នា រងការខូចខាតយ៉ាងដំណំ នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង៣និង៣១នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត១គ្រឿងបុកគូទរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនូវឡើយ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយ ៕

មតិយោបល់