ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ទឺម រដ្ឋា ចេញមុខឈឺឆ្អាល ជា ស្រួច

ភ្នំពេញៈ បន្ទាប់ពីមានព័ត៌មានអតីតកីឡាករ និងជាតារាសម្ដែងលោកជា ស្រួច បានធ្លាក់ខ្លួនដល់កម្រិតគួរឲ្យសង្វេគ ក្រោយពីត្រូវអតីតភរិយាក្បត់ផិត តារាសម្ដែងល្បីឈ្មោះកញ្ញា ទឹម រដ្ឋា បានប្រកាសដោយក្ដែងៗថានាងនឹងចេញមុខឈឺឆ្អាលឲ្យបានពេញទំហឹងដរាបណាតួអង្គក្នុងបទ«បេះដូងអ្នកប្រដាល់»រូបនេះ នៅតែស្ថិតក្នុងភាពអស់សង្ឃឹម។ នាងទទូចឲ្យមានការជ្រោមជ្រែងដល់លោកជាថ្មីម្ដងទៀត ដោយនឹងស្នើឲ្យមានការជ្រោមជ្រែងដល់លោកក្នុងវិស័យសម្ដែងជាថ្មី និងធ្វើសកម្មភាពទទូចសុំបែបណាដើម្បីឲ្យលោកបានទទួលជំនួយឧបត្ថម្ភ ក្នុងនាមជាអ្នកជួយគ្នាក្នុងពេលមានទុក្ខនោះផង។

ទឹម រដ្ឋា បានអះអាងថា នាងមានអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា តួអង្គសម្ដែងក្នុងរឿងបេះដួងអ្នកប្រដាល់ ដែលមានមហាជនស្គាល់ច្រើនទាំងក្នុងពិភពប្រដាល់នោះផង បែរជាធ្លាក់ខ្លួនធ្វើសំណង់ និងអូសរទេះដឹកឥវ៉ាន់នៅក្នុងតំបន់ប៉ោយប៉ែត មុនពេលត្រូវបានលោក អេ ភូថង យកមកឲ្យស្នាក់នៅភ្នំពេញដើម្បីបើកកកាយជីវិតកម្សត់។ នាងខ្លួនឯងបានចែកចាយនូវវីដេអូដែលបានបង្ហាញពីភាពបរាជ័យរបស់លោកជា ស្រូច តាំងពីបានទស្សនាវីដេអូនោះភ្លាមៗម្ល៉េះ ដើម្បីឲ្យមានការអាណិតអាសូរដល់លោក និងដើម្បីឲ្យមានការជួយជ្រោមជ្រែងតាមតែអាចធ្វើបានក្នុងពេលដែលលោកមានទុក្ខ។ នាងថាខ្លួនស្គាល់តារាសម្ដែង ដែលជាអតីតភរិយារបស់លោកជា ស្រួច ប៉ុន្តែនាងបើទោះជាស្ថិតក្នុងលក្ខណ្ឌនៃការស្គាល់គ្នានៅក្នុងពិភពសិល្បៈក៏ដោយ ក៏នាងពេញចិត្តស្វះស្វែងជួយដល់លោកជា ស្រួច ដើម្បីឲ្យលោកមានឱកាសក្រោកឈរឡើងវិញ។

នាងស្នើកុំឲ្យមានការសើចយំ ចំពោះលោក និងទទូចឲ្យក្រុមផលិតករ ក៏ដូចជាសប្បុរសជនជួយដល់លោកជា ស្រួច ដើម្បីឲ្យលោកទទួលបានជីវិតមួយថ្មី។ នាងនិយាយថា«រឿងនេះខ្ញុំគិតថា មានតែយើងទាំងអស់គ្នាបំផុសព័ត៌មានឲ្យមានការដឹងឮទេ ដើម្បីឲ្យដឹងដល់ផលិតករ និងមានការផ្ដល់ជំនួយណាមួយដែលអាចជួយដល់រូបគាត់។ ខ្ញុំគិតថាទាំងខ្ញុំ ទាំងអ្នកទាំងអស់គ្នា គឺអត់មានអ្នកណាដឹងថាខ្លួននឹងយ៉ាងមិចទេ ចឹងនៅពេលមើលឃើញមនុស្សម្នាក់ធ្លាក់ទឹកដាច់ខាតត្រូវតែជួយៗ»។ ទឹម រដ្ឋា ប្រកាសជួបផ្ទាល់ជាមួយលោកជា ស្រួច ក្រោយពេលដកខ្លួនរួចពីការសម្ដែង ដោយនាងក៏នឹងពាំនាំអំណោយតាមលទ្ធភាពដែលនាងគៀរគរបានយកទៅជូនដល់លោកផងដែរ ដើម្បីឲ្យលោកទទួលបាននូវភាពកក់ក្ដៅជាថ្មី។ កញ្ញាបន្តថា ជារឿងសង្វេគណាស់ដែលតួសម្ដែង និងជាកីឡាករល្បីម្នាក់ធ្លាក់ខ្លួនដល់ថ្នាក់ត្រលប់ទៅធ្វើសំណង់ ទៅអូសរទេះ ហើយស្ថិតក្នុងសភាពអស់ពីខ្លួន ដែលមិនខុសពីមនុស្សអស់សង្ឃឹម។ នាងថាបើលោកបានទទួលជំនួយ ឬបានទទួលការសម្ដែងជាថ្មី នោះគឺជារឿងដែលនាងស្ងប់ចិត្ត ហើយនាងក៏នាងបន្តអំពាវនាវដល់ក្រុមផលិតករ និងអ្នកដឹកនាំកម្មវិធីទូរទស្សន៍ជាដើម ឲ្យផ្ដល់ឱកាសដល់លោកតាមអ្វីដែលនាងអាចធ្វើទៅបានផងដែរ ដើម្បីរួមចំណែកជួយលោកនៅក្នុងពេលនេះ។

យោងតាមការបញ្ជាក់របស់លោកអេ ភូថង លោកជា ស្រួច ត្រូវបានសហព័ន្ធប្រដាល់យល់ព្រមឲ្យចូលហ្វឹកហាត់នូវជំនាញផ្ដល់ពិន្ទុ និងធ្វើអាជ្ញាកណ្ដាលហើយនៅដើមខែ៨ខាងមុខ ហើយលោកក៏ត្រូវបំពេញកិច្ចការជាអ្នកផ្ដល់ពិន្ទុនៅតាមរេញប្រដាល់ជំនួសឲ្យការងារធ្វើសំណង់ក្នុងពេលធ្លាក់ខ្លួនផងដែរ៕

មតិយោបល់