ប្រេស៊ីលៈនគរបាលយោធាបានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ្នកទោសយ៉ាងតិចចំនួន៦នាក់ ត្រូវបានសម្លាប់ និង១៥ នាក់បានរងរបួសបន្ទាប់ពីមានការវាយតប់គ្នាបានផ្ទុះឡើងនៅពន្ធនាគារក្នុង Caruaru នៅក្នុងរដ្ Pernambuco ឋភាគឦសានរបស់ប្រទេសប្រេស៊ីល។នេះបើតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២៥ ខែកក្កដានេះ។
ទីភ្នាក់ងារនេះបានឱ្យដឹងក្នុងរបាយការណ៍មួយថាការប៉ះទង្គិចគ្នា នេះបានកើតឡើងនៅយប់ថ្ងៃសៅរ៍រវាងសមាជិកនៃក្រុមជនអន្ធពាលទាំងពីរក្រុមប្រកួតប្រជែងដណ្តើមយកកន្លែងគ្នាដោយសារនៅក្នុងពន្ធនាគារដាក់មនុស្សច្រើនហួសធ្វើឲ្យពួកគេត្រូវដណ្តើមកន្លែងគ្នា។
របាយការណ៍នេះបានឱ្យដឹងថាផ្នែកខ្លះមានកន្លែងខ្លះត្រូវបានភ្លើងឆេះក្នុងហេតុការណ៍នេះ ហើយថា អាចនឹងមានសាកសពបន្ថែមទៀតត្រូវបានរកឃើញ។
ដូចពន្ធនាគារភាគច្រើននៃប្រទេសប្រេស៊ីលដែរ ពន្ធនាគារមួយនៅក្នុង Caruaru ដាក់អ្នកទោសដល់ទៅ ១.៨៥០នាក់ ច្រើនជាងជាងការគ្រោងទុករបស់ពន្ធនាគារ។
យោងតាមអង្គការមិនមែនរដ្ឋាភិបាលនិយាយថា រដ្ឋ Pernambuco ជារដ្ឋមួយដែលមានពន្ធនាគារ អាក្រក់បំផុតដែលដាក់អ្នកទោសចង្អៀតណែន រហូតដល់ទៅ ៣២.៥០០នាក់ ប៉ុន្តែវាធ្វើមកសម្រាប់តែអ្នកទោស ១០.៥០០ នាក់ប៉ុណ្ណោះ៕

មតិយោបល់