ការទទួលទានទឹកច្រើនអាចជួយរក្សារាង្គកាយរបស់យើងឲ្យមានសុខភាពល្អ ប៉ុន្តែនៅមានអត្ថប្រយោជន៍ពិសេសមួយចំនួនទៀតដែលអ្នកមិនទាន់ដឹង។
ខាងក្រោមនេះគឺអត្ថប្រយោជន៍ ដ៏អស្ចារ្យ ៦យ៉ាង បានមកពីទទួលទានទឹក៖
០១) ភ្នែកភ្លឺច្បាស់
កាទទួលទានទឹកច្រើនធ្វើឲ្យភ្នែករបស់អ្នកភ្លឺច្បាស់ និងធ្វើឲ្យមានសម្រស់ក្មេងជាងវ័យ។
០២) ស្បែកភ្លឺថ្លា
ការទទួលទានទឹកគ្រប់ចំនួនកំណត់ ដែលសារពាង្គកាយក្នុងខ្លួនត្រូវការ អ្នកនឹងទទួលបានស្បែកភ្លឺថ្លាជាធម្មតា។
០៣) ចរន្ធឈាមរត់បានស្រួលជាងមុន
ទឹកអាចជួយធ្វើចរន្ធឈាមរត់បានល្អ ការពារស្នាមជ្រួញ និងធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អតាមបែបធម្មជាតិ។
០៤) ព្យាបាលជម្ងឺសើរស្បែក
ទឹកក៏មានតួនាទីសំខាន់ក្នុងការជួយកាត់បន្ថយ និងព្យាបាលជម្ងឺសើរស្បែក ស្បែកស្ងួត ស្បែកមានអ៊ុចខ្មៅៗ…។ ជាពិសេសមុនពេលចូលគេត្រូវពិសាទឹកឲ្យបានមួយកែវដើម្បីការពារស្បែកស្ងួត។
០៥) ទឹកធ្វើឲ្យអារម្មណ៍ស្រស់ថ្លា
មានន័យថាការទទួលទានទឹកច្រើនអាចជួយឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លាគេងលក់បានស្រួល និងស្បែករបស់អ្នកប្រសើរជាងមុន។
០៦) រក្សារស្ថេរភាពខាងក្នុងឲ្យមានសុខភាពល្អ
ទឹកក៏អាចជួយរក្សាចង្វាក់បេះដូង ចលនានៃពោះវៀន ព្រមទាំងប្រឆាំងនិងការឆ្លងមេរោគ។ ប្រសិនបើផ្នែកខាងក្នុងរបស់លោកអ្នកមានសុខភាពល្អ ផ្នែកខាងក្រៅរបស់អ្នកក៏មានសុខភាពល្អផងដែរ៕
មតិយោបល់