ព័ត៌មានជាតិ

ចិនប៉ះចិន បុកគ្មានប្រណី! ស្ត្រីជនជាតិចិនម្នាក់ទំនងស្រវឹង បើកលឿនដូចហោះទៅបុកគូទរថយន្ន KIA ពេញទំហឹង

ភ្នំពេញ: កាលពីវេលាម៉ោង ១ និង ១៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងចិនគ្នាឯង ត្រង់ចំណុច ច្រមុះជ្រូកតាមបណ្តោយផ្លូវហាណូយ ស្ថិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-1271 បើកបរដោយបុរសជនជាតិចិន មានគ្នា៣នាក់ ទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្ត CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-2636 បើកបរដោយនារីជនជាតិចិនម្នាក់សង្ស័យស្រវឹង មកពីក្រោយបោះពួយយ៉ាងលឿន បុកពេញទំហឹង ហើយបម្រុងបើកគេច តែមិនប្រយ័ត្នជ្រុលចូលទៅផ្ទះលក់គ្រឿងអគ្គិសនី បណ្ដាលឲ្យរងការខូចខាតសម្ភារ:អស់មួយចំនួនថែមទៀត។

បន្ទប់ពីកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់