កំពង់ស្ពឺៈ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៨-៦៩ ស្ថិតភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះចំនួន ២នាក់រួមមាន៖
១/ឈ្មោះ ឃីម ដា ភេទប្រុស អាយុ ១៨ ឆ្នាំ រងរបួសធ្ងន់។
២/ឈ្មោះ ឃុត រតនា ភេទប្រុស អាយុ ១៨ ឆ្នាំ រងរបួសស្រាល។
អ្នកទាំងពីរ រស់នៅភូមិក្រាំងស្លែង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដំណើររឿង៖ មានរថយន្តមួយគ្រឿងម៉ាក តូយ៉ាតា Hi LLiX REVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ AT១៩ ២-០៩២៩ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ធ្វើការបត់ឆ្វេង ក៏បុកជាមួយម៉ូតូ ១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាក់លេខ បើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសមនុស្សចំនួន ២នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់