ព័ត៌មានជាតិ

នោះ! សមត្ថកិច្ចល្បាតចាប់ឃាត់ខ្លួនមនុស្ស៥នាក់រួមនិងថ្នាំញៀន៣០កញ្ចប់!

ភ្នំពេញ: កម្លាំងល្បាត គណ:បញ្ជាការឯកភាពសាលាសង្កាត់ទន្លេបាសាក់ ដឹកនាំដោយលោក ខាត់ ណារិន្ធ ចៅសង្កាត់ នឹងលោក សុល សំអុត នាយប៉ុស្តិ៍បានល្បាតក្នុងភូមិសាស្ត្រ ឃើញជនសង្ស័យប្រមូលប្តុំគ្នា សង្ស័យក៏ចុះត្រួតពិនិត្យនិងឃាត់ខ្លួនបាន៥នាក់ ប្រុស៣ស្រី២ ដកហូតបានក្រាមសថ្លាចំនួន ៣០កញ្ចប់តូច។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ ១០GA ផ្លូវសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១១និង១០នាទី កម្លាំងល្បាតគណ:បញ្ជាការឯកភាពសង្កាត់ទន្លេបាសាក់ ដឹកនាំដោយលោក ខាត់ ណារិន្ធ ចៅសង្កាត់ និងលោក សុល សំអុត នាយប៉ុស្តិ៍បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ លុះមកដល់ចំណុចផ្ទះលេខ ១០GA ផ្លូវ សុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ ក៏ឃើញជនសង្ស័យប្រមូលប្តុំគ្នា ក៏បានធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនចំនួនមនុស្ស៥នាក់ ក្នុងនោះមានប្រុស៣នាក់ ស្រី២នាក់ រួមនឹងក្រាមសថ្លាចំនួន៣០កញ្ចប់តូច។

ក្នុងនោះជនសង្ស័យទី១ឈ្មោះ សោម វីរ: ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវសុធារស ភូមិ១ សង្កាត់ទន្លេបាសាក់ មុខរបរមិនពិតប្រាដក, ទី២ឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរមិនពិតប្រាដក,ជនសង្ស័យទី3 ឈ្មោះ ម៉ុក រស្មីពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាដក ,ជនសង្ស័យទី៤ឈ្មោះ ម៉ុច សុធារិន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មុខរបរនៅផ្ទះ និងជនសង្ស័យទី៥ឈ្មោះ វុធ វណ្ណារី ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមើលហ្គេមឲ្យគេ។

ដកហូតបានវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន ៣០កញ្ចប់តូច, ទូហ្គេមបាញ់ត្រីមួយគ្រឿង, លុយដុល្លារ១០០ដុល្លារ និងលុយខ្មែរ ៥៨០,០០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបានខណ្ឌចម្ការមន ដើម្បីសួរនិងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់