ព័ត៌មានជាតិ

រថយន្តនិងម៉ូតូបុកគ្នាស្លាប់ជាងសំណង់ម្នាក់ភ្លាមៗ

តាកែវ: ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៥៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៧-៧៨ ក្នុងភូមិចម្ការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា។

មានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CQ-7161 បើកបរដោយឈ្មោះ វ៉ន វ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ នៅភូមិអង្គខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត បានស្លាប់នៅកន្លែងកើតហេតុខណ:ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-4272 បើកបរដោយឈ្មោះ ចូត អឿ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត (គ្មានរបួស) ដែលបើកបរមកពីទិសខាងត្បូង ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធីនិងបានធ្វើកំណត់ហេតុប្រគល់សពជូនដល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់