បើយោងតាមនាយកដ្ឋានសន្តិសុខ DHS និង FBI សហរដ្ឋអាមរិចបានឲ្យដឹងថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android រាប់លាននាក់កំពុងតែភ័យខ្លាចចំពោះការវាយប្រហារដោយមេរោគ និង malware ។
កំណត់ត្រាដែលបានចេញនៅថ្ងៃទី 23 កក្កដា ដោយ DHS និង FBI បញ្ជាក់ថាប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិបត្តិការដ៏មានប្រជាប្រិយភាពបំផុតនៅក្នុងពិភពលោក ហើយក៏ជាមុខសញ្ញាដ៏ធំចំពោះការវាយប្រហារពីពួក Hacker ។
នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងថា ចំនួន 44 ភាគរយ នៃអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Android នៅតែបន្តការប្រើប្រាស់ជំនាន់ 2.3.3 ទៅ 2.3.7 ឬ Gingerbread ដែលបានបង្កើតឡើងក្នុងឆ្នាំ 2011
និងជំនាន់ក្រោយរបស់វាកាន់តែមានសុវត្ថិភាពជាងមុន។
ប្រព័ន្ធប្រតិបត្តិការ Android អាចធ្វើឲ្យទីផ្សារទូរស័ព្ទ Smartphone កើនដល់ 80 ភាគរយ នៅទូទាំងពិភពលោក។ បើទោះបីជាមានអតិថិជនប្រើប្រាស់ច្រើននៅក្នុងទីផ្សារក៏ដោយ ក៏ DHS និង FBI ព្រមានឲ្យមានការ Update ប្រព័ន្ធប្រតិបត្តិការ Android ឲ្យបានច្រើន។
កំណែចុងក្រោយបំផុតនៃប្រព័ន្ធប្រតិបត្តិការ Android 4.3 គឺត្រូវបានចាត់ទុកថាមានសុវត្ថិភាពមុននឹងការដំឡើង និងលក្ខណៈពិសេសដែលអនុញ្ញាតឱ្យអ្នកប្រើធ្វើការវិភាគរកកម្មវិធីដែលបានដំឡើង ដើម្បីរកឱ្យឃើញសញ្ញាដែលមានគំនិតអាក្រក់៕
មតិយោបល់