ព័ត៌មានជាតិ

ម៉ូតូបុកគ្នាបុរសម្នាក់បាក់ដៃឆ្វេងខ្ទេចម្នាក់ទៀតរបួសស្រាល

កណ្តាលៈ នៅថ្ងៃទី ១៩ខែតុលាឆ្នាំ ២០១៩ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់១នាក់ ស្រាល ១នាក់ប្រុស
កើតហេតុភ្លាមម៉ោង៤និង ២០នាទីថ្ងៃទី ១៩ខែតុលាឆ្នាំ ២០១៩នៅលើផ្លូវលេខ 20B ភូមិស្វាយលិចឃុំគោកត្រប់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

ប្រភពព័ត៌មានឲ្យដឹងថានៅពេលកើតហេតុខាងលេីម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ផ្លាកលេខ កំពង់ស្ពឺ1C-2038 បើកបរដោយឈ្មោះ វ៉ាន់ធឿនភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិ បឹងច្រាំ ឃុំព្រះនិព្វាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិចរងរបួសធ្ងន់បាក់ដៃឆ្វេង ពេលមកដល់ចំណុចកើតហេតុខាងលើ បានប៉ះនឹងម៉ូតូមួយគ្រឿងទៀត ម៉ាក honda cb ពណ៌ខ្មៅ+ ទឹកក្រូចពាក់ស្លាកលេខ កណ្ដាល1Z-7177 បើកបរដោយឈ្មោះវៃ ធារ៉ាភេទប្រុសអាយុ ២០ឆ្នាំ នៅភូមិត្បូងក្តី ឃុំបារគូស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតរងរបួសស្រាល
ករណីខាងលើនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូធំ ពាក់ស្លាកលេខកណ្ដាល1Z-7177 បើកបរក្នុងល្បឿនលឿនគេចជង្ហុក ចូលគន្លងខាងស្ដាំម៉ូតូសង់កូរ៉េ C100 ទើបបណ្ដាលឲ្យគ្រោះថ្នាក់ ចរាចរណ៍តែម្ដង។

វត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន៕

មតិយោបល់