តាកែវៈ ម្ចាស់យានដ្ឋានជួសជុលរថយន្តម្នាក់បានស្លាប់ដោយសារចរន្តភ្លេីងអគ្គិសនីឆក់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩ស្ថិតនៅចំណុចយានដ្ឋានជួសជុលរថយន្តក្នុងភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ត តាកែវ ។
ជនរងគ្រោះម៉េង ហួផេងភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលរថយន្តនិងជាម្ចាស់យានដ្ឋានមានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
តាមសមត្ថកិច្ចឲ្យដឹងថាខណៈជនរងគ្រោះកំពុងផ្សារដែកសាកសុីរថយន្តហេីយបានឆ្លងចរន្តអគ្គិសនីពីខ្សែភ្លេីងដែលមានដាច់រលាត់បណ្តាលឲ្យឆក់ស្លាប់តែម្តង។
បន្ទាប់ពីទទួលបានដំណឹងនេះផ្នែកជំនាញកោសល្យវិច្ច័យនៃអធិការដ្ឋានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍បានចុះដល់កន្លែងកេីតហេតុដេីម្បីពិនិត្យសាកសពដោយមានការចូលរួមដោយក្រុមគ្រួសារជនរងគ្រោះផងដែរ។
ក្រោយជំនាញពិនិត្យរួចសន្និដ្ឋានថាសពពិតជាស្លាប់ដោយសាឆ្លងចរន្តអគ្គិសនីឆក់ប្រាកដមែនរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់