ព័ត៌មានជាតិ

បាតុភូតខ្យល់កន្រ្តាក់បណ្ដាលឲ្យបង្គោងភ្លើងទ្រេត និងដួលជាច្រើនដើម នៅកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទី មានករណីខ្យល់កន្រ្តាក់ ស្ថិតនៅលើទំនប់ (មាត់បឹងរៀលតំបន់វាលក្រោម) ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ បណ្តាលឲ្យខូចខាតដូចជា:
-រលំរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋចំនួន ៤រោង
-របើកដំបូលសាលារៀនចំនួន ១ខ្នង
-រលំដួលបង្គោងភ្លើងចំនួន ២ដើម និងទ្រេតចំនួន១០ដើម។

ជនរងគ្រោះមានឈ្មោះ៖
១.ម្ចាស់រោងឈ្មោះប៉ោង សាវឿន
២.ម្ចាស់រោងឈ្មោះហូ ញ៉ាញ់
៣.ម្ចាស់រោងឈ្មោះវ៉ៃ គោ
៤.ម្ចាស់រោងឈ្មោះប៉ោង ធី៕

មតិយោបល់