ព័ត៌មានជាតិ

ជីដូនពឹងប្រជាការពារភូមិឱ្យជួយតាមមើលចៅដែលបាត់ពីផ្ទះពេលបានជួបក៏កើតរឿងអំពើហឹង្សាបណ្តាលឲ្យជាប់ខ្នោះ

រតនគិរីៈ ជនសង្ស័យក្មេងទំនើងម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោមធ្វើកាឃាត់ខ្លួនបានដោយសារពាក់ព័ន្ធនិងករណី ប្រើអំពើរហិង្សាដោយចេតនាប្រើដំបងដែកគាស់។

ការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបង្ករអំពើរហឹង្សារនោះបានកើតឡើងនៅវេលាម៉ោង ២៤និង០០នាទី ថ្ងៃទី ១៧ ខែ តុលាឆ្នាំ២០១៩ត្រង់ចំណុចមុខស្ថានីប្រេងលើមួយកន្លែងលើផ្លូវជាតិលេខ៧៨ស្ថិតក្នុងភូមិ អភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី ។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យនោះឈ្មោះ សាលី លិច (ហៅអា លិច) ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ទំពួន មានទីលំនៅភូមិ ឡាប៉ូ សង្កាត់ យក្ខឡោម ក្រុង
បានលុង ខេត្ត រតនគិរី មុខរបរ មិនពិតប្រាកដ ។

ហើយជនសង្ស័យបានប្រើអំពើរហឹង្សារទៅលើទៅលើប្រជាការពារភូមិភ្នំ សង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរី។

ប្រភពដដែលបន្តថាហឹង្សារកើតឡើងនោះខណៈដែលជនរងគ្រោះជិៈម៉ូតូត្រឡប់ពីកន្លែងកាពារពិធីបុណ្យសពហើយក៏ត្រូវជនសង្ស័យស្ទាក់វាយតែម្តង។
គឺផ្តើមចេញពីជីដូនជនសង្ស័យបានពឹងប្រជាការពារភូមិឱ្យជួយតាមមើលចៅរបស់គាត់ដែលដើរបាត់ៗពីផ្ទះពេលយប់ជាច្រើនថ្ងៃហើយពេលនោះជនរងគ្រោះជាប្រជាការពារបានជួបហើយក៏កើតរឿងអំពើហឹង្សានោះតែម្តង។

ក្រោយឃាត់ខ្លួនបានជនសង្ស័យភ្លាមសមត្ថកិច្ចនគរបាលក្រុងបានលុងស្រាវជ្រាវ និងបន្តបំពេញសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់