ព័ត៌មានជាតិ

កម្រមានណាស់ត្រាក់ទ័រនិងម៉ូតូសាកកម្លាំងគ្នាករណីនេះសិស្សម្នាក់របួសធ្ងន់

តាកែវ: ថ្ងៃទី២០ខែតុលាឆ្នាំ២០១៩ វេលាម៉ោង០៧និង២៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ០៣ចន្លោះគីឡូម៉ែត្រលេខ៦៧និង៦៨ក្នុងភូមិស្រង៉ែឃុំឧត្តមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងនីវល័រសំរាប់ឈូសនិងគៀផ្លូវបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

-នីវល័រសំរាប់កៀនិងឈូសផ្លូវមួយគ្រឿងពណ៌លឿងបើកបរដោយឈ្មោះសៀក ទៀងហុងភេទ ប្រុសអាយុ៥៧ឆ្នាំនៅភូមិស្លាឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវមុខរបរបើកបររថយន្តគ្មានរបួសដែលបើកបរមកពីទិសខាងត្បូងលុះមកដល់ចំណុចខាងលើបានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ពណ៌ខ្មៅពាក់ផ្លាកលេខតាកែវ១R.១០៧៩បើកបរដោយឈ្មោះម៉ៅ ហង់ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិស្រង៉ែឃុំឧត្តមសូរិយាស្រុកត្រាំកក់ខេត្តតាកែវមុខរបរសិស្សរងរបួសធ្ងន់ដែលបើកបរមកពីទិសខាងជើង។ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី។រីឯវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននៅមនុស្សបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់