ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី១៩តុលា២០១៩ កងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្សយ័ចំនួន១៥នាក់ (ស្រីម្នាក់) ទៅសាលាដំបូងខេត្ត ពាក់ពន្ធ័បទល្មើសលួចឆក់ និងប្រើប្រាស់គ្រឿងញៀន និងដកហូតបានសម្ភារៈមួយចំនួនជាវត្ថុតាងរួមមាន ថ្នាំញៀនម្សៅ ម៉ូតូ , ម៉ូតូកង់បី ,ដាវសាម៉ូរ៉ៃ , ទូរសព្ទ័ដៃនិងសម្ភារៈចោរកម្មមួយចំនួនទៀត។ ជនសង្សយ័ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីរសៀលថ្ងៃ១៧ខែតុលា២០១៩ នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ (ម្តុំអតីតសណ្ឋាគារ O C) ៕
ព័ត៌មានជាតិ
មតិយោបល់