ព័ត៌មានជាតិ

លួចយកបន្ទះកុងផ្លាកកេមកលក់ឲ្យគេមិនទិញខឹងយកថ្នោលសម្រាប់ដោលទូក បុកទៅលើជនរងគ្រោះចំដើមទ្រូងសមត្ថកិច្ចវាយខ្នោះ

កណ្តាល: នៅវេលាម៉ោង០០និង៤០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ចំណុចផ្ទះជនរងគ្រោះភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីហិង្សាដោយចេតនា
ជនរងគ្រោះ០១នាក់
-ឈ្មោះស៊ុន ផល ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ កម្មករសំណង់ ។
ជនសង្ស័យ០១នាក់
-ឈ្មោះធឿន វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
១-ថ្នោលដោលទូក ជាឬស្សីពីងពង់ ចំនួនមួយ ប្រវែង៤,៥០ម៉ែត្រ ។
*សភាពនៃរឿងហេតុ
កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០០.៤០ នាទី ជនសង្ស័យ ឈ្មោះធឿន វុទ្ធី (ហៅ វៀន) បានលួចយកបន្ទះកុងផ្លាកកេ១បន្ទះមកលក់ឲ្យជនរងគ្រោះ ឈ្មោះស៊ុន ផល តែពេលនោះជនរងគ្រោះមិនព្រមទិញហើយថែមទាំងស្តីបន្ទោស ហើយដេញចេញពីផ្ទះរបស់ខ្លួនធ្វើឲ្យជន សង្ស័យខឹងក៏យកថ្នោលដោលទូកដែលនៅក្បែរនោះ បុកទៅលើជនរងគ្រោះចំដើមទ្រូងខាងឆ្វេងចំនួនពីរថ្នោលបណ្តាលឲ្យដួលនៅមុខផ្ទះរបស់គាត់បន្ទាប់មក ជនសង្ស័យ ក៏រត់គេចខ្លួនបាត់ រហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១១.៤០នាទីទើបឃាត់ខ្លួនបាននៅខាងចុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ។
តាមចម្លើយសារភាពរបស់ជនល្មើស ខ្លួនពិតជាបានវាយ ទៅលើជនរងគ្រោះពិតមែន និងធ្លាប់បានប្រើប្រាស់ថ្នាំញៀន៕

មតិយោបល់