ព័ត៌មានជាតិ

ជនជាតិវៀតណាមប្រុសស្រី២នាក់លួចម៉ូតូបុគ្គលិកលក់ផ្ទះល្វែងលំនៅដ្ឋាននិរោធជ័យសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនជាតិវៀតណាមប្រុសស្រី២នាក់លួចម៉ូតូបុគ្គលិកលក់ផ្ទះល្វែងនិរោធជ័យត្រូវម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៩ខែតុលា ឆ្នាំ ២០១៩នៅមុខការិយាល័យលក់ផ្ទះល្វែងលំនៅដ្ឋាននិរោធជ័យ ភូមិតាងៅលក់កណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ សន សុវណ្ណារតន៍ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកលក់ផ្ទះល្វែង ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនសង្ស័យទាំង២នាក់ ១-ឈ្មោះយ៉ាំង ហុង ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះង្វៀង ធីញី ភេទ ស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ
ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមព័ត៌មានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Honda Moove ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១FK-០២៥៧ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចូលទៅក្នុងការិយាល័យធ្វើការរហូតដល់ម៉ោង១២និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះចេញពីធ្វើការ ស្រាប់តែឃើញជនសង្ស័យ០២នាក់ខាងលើឡើងជិះម៉ូតូរបស់ខ្លួនម៉ាកខាងលើ ក៏ស្រែក ចោរៗ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួចពិនិត្យមើលឃើញស្នាមកាច់សោកម៉ូតូបែកគ្រាប់ខ្ទេច ក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់៕

មតិយោបល់