ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ប៉ះពាល់ដល់ផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ៤ និង០០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ មានករណីភ្លៀង លាយទ្បំខ្យល់កន្ត្រាក់ បណ្ដាលឲ្យរងផលប៉ះពាល់ចំនួន បីឃុំ ក្នុងស្រុកជីក្រែង៖ ឃុំសង្វើយ ឃុំគោកធ្លកលើ និងឃុំពង្រក្រោម។

សរុបផ្ទះខូចខាតចំនួន ៦ខ្នង៖
-ឃុំសង្វើយ ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួនបួនខ្នងផ្ទះ។
១.ឈ្មោះឃិន មុល ភេទប្រអាយុ៤៧ឆ្នាំ ភូមិកន្សែង (ដាច់សំយ៉ាប)។
២.ឈ្មោះដុំ សារ៉ាត់ ភេទប្រុសអាយុ៥០ឆ្នាំ ភូមិកន្សែង (ដាច់សំយ៉ាប)។
៣.ឈ្មោះប៊ុន ចន ភេទប្រុសអាយុ៣១ឆ្នាំ ភូមិព្រៃប្រស់ របើកដំបូលផ្ទះ ទំហំប6×5ម៉ែត្រ។
៤-ឈ្មោះរ៉ន ខែ ភេទស្រីអាយុ២២ឆ្នាំ ភូមិព្រៃប្រស់ ភ្លាត់ចេញពីជើងសរសរផ្ទះ មានប្រវែង៦×៥ម៉ែត្រ ហើយម្ចាស់មិននៅផ្ទះ ទៅរកស៊ីប្រទេសថៃបាត់។

-ឃុំគោកធ្លកលើ១ខ្នងផ្ទះ
១-ឈ្មោះទេស ទ្រីភេទប្រុសអាយុ ៤៥ឆ្នាំភូមិម្កាក់រលំទាំងស្រុង។

-ឃុំពង្រក្រោម១ខ្នងផ្ទះ
១-ឈ្មោះ ឱ សុផល ភេទប្រុសអាយុ ២៦ឆ្នាំភូមិសំបូរ របើកដំបូល១ខ្នងមានទំហំ ៥×៧ម៉ែត្រ
សរុបករណីខាងលើ មិនមានផលប៉ះពាល់ដល់មនុស្សទេ៕

មតិយោបល់