ព័ត៌មានជាតិ

ផ្ទុះកំប៉ុងហ្គាស់ឆេះតូបនិងឥវ៉ាន់គិតជាទឹកប្រាក់ប្រមាណ១០០០០ដុល្លារ

កំពង់ធំ: ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩វេលាម៉ោង១២និង០០នាទីយប់ មានករណីអគ្គិភ័យឆេះតូបចំនួន០១លើកស្ថិតនៅភូមិអូពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់។
ម្ចាស់ផ្ទះឈ្មោះ ខឹម ចេក ភេទប្រុសអាយុ៣៣ឆ្នាំប្រពន្ធឈ្មោះ ជឹម រ៉ុន អាយុ៣៩ឆ្នាំ។
មូលហេតុ: ផ្ទុះកំប៉ុងហ្គាស។
ប្រភេទសំណង់: តូប ដំបូលប្រក់ស័ង្កសី ទំហំ០៨មx០៩ម។
ខូចខាត:ឆេះតូប០១ខ្នងទាំងស្រុងទំហំ០៨មx០៩ម
អីវ៉ាន់ក្នុងតូបទាំងអស់គិតជាទឹកប្រាក់សរុបប្រហែល១០០០០ដុល្លា
ករណីអគ្គិភ័យខាងលើពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ពុំបានចេញអន្តរាគមន៍នោះទេមូលហេតុម្ចាស់ផ្ទះមិនបានរាយការណ៍ជូនសមត្ថកិច្ច៕

មតិយោបល់