ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង១៣និង០០នាទី នៅចំណុចក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ មុខកុដិលេខ៤២ ផ្លូវមុនី្នរ៉េត ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ព្រំ វិឆ័យ ហៅ ឆៃ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សាញ់ តុលា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៥៩៥ ផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ចុងភៅ ។
វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១០ ពាក់លេខតួ+លេខម៉ាស៊ីន 8462625 ស្លាកលេខ ភ្នំពេញ1AR- 2178 (ជារបស់ជនរងគ្រោះឈ្មោះ សាញ់ តុលា) និង ដែកចុងស្រួចចំនួន០១ដើម និង សោរចិញ្ចៀនលេខ០៨ចំនួន០១ដើម (ជារបស់ជនសង្ស័យឈ្មោះ ព្រំ វិឆ័យ) ។
តាមដំណើររឿងនៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ សាញ់ តុលា បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ1AR 2178 ទៅលេងមិត្តភក្កិឈ្មោះ ទៀន វិសាល ចំណុចក្នុងវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ មុខកុដិលេខ៤២ ផ្លូវមុនី្នរ៉េត ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ពេលទៅដល់ជនរងគ្រោះបានចាក់សោរកម៉ូតូចតទុកនៅខាងមុខកុដិ រួចចូលទៅជជែកលេងមិត្តភក្កិឈ្មោះ ទៀន វិសាល ខាងក្នុងកុដិ ពេលនោះជនសង្ស័យឈ្មោះ ព្រំ វិឆ័យ ហៅ ឆៃ បានយកដែកចុងស្រួចចំនួន០១ដើមនិងសោរចិញ្ចៀនលេខ០៨ចំនួន០១ដើម មកធ្វើសកម្មភាពលួចកាច់សោរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ របស់ជនរងគ្រោះឈ្មោះ សាញ់ តុលា បញ្ឆេះជិះគេចខ្លួន ទន្ទឹមនោះជនរងគ្រោះឈ្មោះ សាញ់ តុលា និង ឈ្មោះ ទៀន វិសាល បានចេញពីក្នុងកុដិរត់ដេញតាម តែដេញមិនទាន់ជនសង្ស័យឈ្មោះ ព្រំ វិឆ័យ ហៅ ឆៃ បានជិះម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះឈ្មោះ សាញ់ តុលា ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យជួយស្រាវជ្រាវរក ។ លុះមកដល់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១០និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រំ វិឆ័យ ហៅ ឆៃ នៅចំណុចផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១តែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ព្រំ
វិឆ័យ ហៅ ឆៃ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់