កណ្តាល: កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៤និង២០នាទី
នៅលើផ្លូវលេខ២០B ភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចបានឱ្យដឹងថាមានម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 1C 2038 បើកបរដោយឈ្មោះ វ៉ាន់ ធឿន ភេទប្រុស អាយុ40 ឆ្នាំនៅភូមិ បឹងច្រាំ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅ(ពីកើតទៅលិច) រងរបួសធ្ងន់បាក់ដៃឆ្វេង ពេលមកដល់ចំណុចកើតហេតុខាងលើ បានប៉ះនឹងម៉ូតូមួយគ្រឿងទៀតម៉ាក honda cb ពណ៌ខ្មៅ+ទឹកក្រូចពាក់ស្លាកលេខ កណ្ដាល1Z-7177 បើកបរដោយឈ្មោះវៃ ធារ៉ាភេទប្រុសអាយុ ២០ឆ្នាំនៅភូមិត្បូងក្តីឃុំបារគូស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា
(ពីលិចទៅកើត) រងរបួសស្រាល។
ករណីខាងលើនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូធំ ពាក់ស្លាកលេខ កណ្ដាល 1Z-7177 បើកបរក្នុងល្បឿនលឿនគេចជង្ហុក ចូលគន្លងខាងស្ដាំម៉ូតូសង់កូរ៉េ C100 ទើបបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍តែម្ដង។
ចំពោះវត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន៕
មតិយោបល់