ព័ត៌មានជាតិ

ស៊យម្លេះ! លួចបានហើយតែរត់មិនរួចជាប់ខ្នោះដដែល

កំពត: ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥និង១០នាទីមានករណីកាច់សោរយកម៉ូតូC125ពណ៏ខ្មៅផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពត1G 8699។
នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ។ កម្លាំងប្រចាំបញ្ជានិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបានដេញស្ទាក់តាមបណ្តាផ្លូវលំ កម្លាំងបានស្ទាក់ចាប់បាននៅចំណុចផ្លូវជាតិលេខ៣៣ ក្នុងភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើតជនសង្ស័យចំនួន២នាក់
ព្រមទាំងវត្ថុតាងម៉ូតូ១គ្រឿងនិងបានប្រគល់ជូនម្ចាស់វិញ៕

 

មតិយោបល់