អង់គ្លេស៖ ក្រុមតោខៀវ Chelsea បានប្រកាសកិច្ចព្រមព្រៀងមួយ ដែលឈានដល់កិច្ចព្រមព្រៀង ចុះហត្ថលេខា ជាមួយនឹងកីឡាករ Felipe Luis របស់ក្លិប Atletico Madrid ក្នុងតម្លៃ ២០ លានផោន ។
នេះគឺជាកិច្ចព្រមព្រៀងទី ៣ ដែលតោខៀវ ធ្វើមុននឹងបើករដូវកាលផ្ទេរកីឡាករ ដោយពេលនេះ Felipe Luis បានឆ្លងកាត់ការពិនិត្យសុខភាព រួចរាល់ហើយ ខណៈដែល អតីតមិត្តរួមក្រុមខ្លួន Diego Costa នៅតោខៀវស្រាប់ និង ខ្សែបម្រើ Cesc Fabregas របស់ Barcelona ក៏នៅទីនោះដែរ។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័រ តោខៀវ បានឲ្យដឹងថា “ក្លិបតោខៀវ បានឈានដល់កិច្ចព្រមព្រៀង ជាមួយនឹង កីឡាករ Felipe Luis “។
ខាង Atletico បានចេញសេចក្តីថ្លែងការណ៍មួយស្រដៀងគ្នានេះដែរ ដោយឲ្យដឹងថា អ្នកលេងប្រេស៊ីល បានប្រាប់យើងថា នឹងចូលរួមលេងឲ្យ តោខៀវ៕
មតិយោបល់