កណ្តាលៈ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៧:១៦នាទី ថ្ងៃអាទិត្យ ទី០៥ ខែមិថុនានេះ នៅចំណុច ក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួលខេត្ត កណ្តាលដោយស្ត្រីម្នាក់បានផឹកស្រាឲ្យស្រវឹងរួចហើយចងកសម្លាប់ខ្លួនឯង។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុក ស្រីមុំ ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
ប៉ូលិសបានបញ្ជាក់ថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល ០៣រសៀល ជនរងគ្រោះ បានចូលរាំលេងកំសាន្តក្នុងពិធីភ្ជាប់ពាក្យក្នុងភូមិខាងលើពេលរាំចប់ ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញលុះដល់ម៉ោងប្រហែល ០៥ និង១៥នាទីល្ងាច ឈ្មោះ ផៃ ណេតភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នាបានដើរមកខ្ចី កងជិះទៅទិញលួសនៅផ្សារអង្គស្នួល ដោយគាត់បានស្រែកហៅជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនឆ្លើយតប រួចគាត់ក៏អើតមើលតាមជញ្ជាំងផ្ទះស្រាប់តែឃើញជនរងគ្រោះ បានចងកស្លាប់បាត់ទៅហើយបន្ទាប់មកគាត់ក៏រាយការណ៍ប្រាប់មក សមត្ថកិច្ច។
តាមការពិនិត្យរបស់កម្លាំងមន្ត្រី ជំនាញស្រុក កម្លាំងប៉ុស្តិ៍ មន្ត្រីជំនាញពេទ្យ និងអាជ្ញាធរ ឃុំបានឲ្យដឹងថាជនរងគ្រោះពិតជាបានចង ក សម្លាប់ខ្លួនពិតប្រាកដមែន។ ក្រុមគ្រួសារបញ្ជាក់ថា មុនចងកជនគ្រោះមានភាពស្រវឹងខ្លាំង ហើយសកម្មភាពពី មុនជនរងគ្រោះតែងតែ រកចងករហូត ។ សពបានប្រគល់ជូន បងថ្លៃស្រីយកទៅធ្វើបុណ្យតាប្រពៃណី៕
មតិយោបល់