ព័ត៌មានជាតិ

សត្វគោ១ក្បាលបម្រុងឆ្លងផ្លូវ ត្រូវម៉ូតូបុកងាប់ រីឯមនុស្សរងរបួសធ្ងន់ស្រាល

ពោធិ៍សាត់:​ សត្វគោ១ក្បាលបានដេកស្លាប់ស្តូកស្តឹងនៅលើផ្លូវ យករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយបុរសពីរនាក់ជិះម៉ូតូបុកខណ:សត្វគោមួយក្បាលនេះកំពុងដើរឆ្លងផ្លូវ ចំណុចចន្លោះគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមានឈ្មោះឡុង ស៊ីថន ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ជាអ្នកបើកបរម៉ូតូរងរបួសស្រាលនិងអ្នករួមដំណើរម្នាក់ឈ្មោះកាន់ ចាន់ឌី ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល ។

ដំណើររឿង៖ មុនពេលកើតហេតុមានសត្វគោមួយក្បាលអាយុប្រមាណជា ១៨ខែ ដើរលើផ្លូវបម្រងឆ្លងតែអកុសលត្រូវអ្នកជិះម៉ូតូបុកងាប់ធ្វើឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាល ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៨និង៣០នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងលើ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកម៉ូតូ និងសត្វគោ១ក្បាលមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីស្វែងរកម្ចាស់របស់វា ៕

មតិយោបល់