ព័ត៌មានជាតិ

រន្ធត់ណាស់! អ្នកថ្មើរជើងម្នាក់ ត្រូវរថយន្តក្រុង បុកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ចាម: នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៤ និង ៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចមុខរោងម៉ាស៊ីនស្រូវ សួរ ឃាង ស្ថិតភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ដំណើររឿ៖ មុនពេលកើតហេតុ គេឃើញមាន រថយន្តក្រុង១គ្រឿងម៉ាក គា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-4341 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកអ្នកថ្មើរជើងម្នាក់ មិនស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកសពសមត្ថកិច្ចកំពុង់ស្រាវជ្រាវរកបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់