ព័ត៌មានជាតិ

ក្រុង​ឡាសវេ​ហ្កាស​ក្មេងប្រុស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយសារ​ជនល្មើស​ពីរ​នាក់​ប្លន់​យក iPad

​អាមេរិក​: ប៉ូលីស​បាន​និយាយថា​នៅ​ទីក្រុង​ឡាសវេ​ហ្កាស​បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ការសម្លាប់​ក្មេងប្រុស​ម្នាក់​ប្លន់​យក iPad មួយគ្រឿង​។​

Jacob Dismont អាយុ​18​ឆ្នាំ​និង Michael Solid ដែល​មាន​អាយុ 21 ឆ្នាំ​កាល​ពី​ថ្ងៃ​សៅរ៍​ត្រូវបាន​សាលក្រម​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សម្លាប់​និង​ប្លន់​ក្មេងប្រុស​ម្នាក់​។​
​អ្នកស៊ើប​អង្កេត​មា្ន​ក់​បាន​និយាយថា​ក្មេងប្រុស Marcos Arenas ដែល​មាន​អាយុ 15 ឆ្នាំ​កំពុងតែ​ដើរ​នៅ​លើ​ផ្លូវ​មួយកន្លែង​។​ក្មេងប្រុស​ម្នាក់​នោះ​ត្រូវ​បាន​ជនល្មើស​សម្លាប់​ក្រោយ​ការ​ប្រទាញប្រទង់​គ្នា​និង​ប្រកែក​មិន​ព្រម​ប្រគល់ iPad នោះ​ទៅ​ឲ្យ​បុរស​ទាំង​ពីរ​។​ក្មេងប្រុស Arenas ព្យាយាម​តាម​យក iPad ពី​ឡាន​របស់​ជនល្មើស​ហើយ​ក៏​ត្រូវ​គៀប​ជាប់​និង​អូស​រហូតដល់​ខ្លួន​ជ្រុះ​ចេញពី​ឡាន​ហើយ​ត្រូវ​ឡាន​កិន​ពី​លើ​ដងខ្លួន​ដែល​ក្រោយមក​ក៏​ត្រូវបាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ​។​

​ការ​ប្លន់​យក iPad និង Apple ក្លាយជា​រឿង​ដែល​ឧស្សាហ៍​កើតឡើង​នៅ​គ្រប់​ទីកន្លែង​នៅ​តាម​ប្រទេស​មួយចំនួន​ដូចនេះ​ប៉ូលីស​បានត្រឹមតែ​បញ្ជាក់​ប្រាប់​ថា​អ្នក​ដែល​ប្រើប្រាស់​នូវ​គ្រឿង​ទាង​នោះ​គួរតែ​ព្យាយាម​មិន​បាច់​ប្រកែក​បដិសេធ​នៅពេលដែល​មាន​ហេតុការណ៍​ស្រដៀង​នេះ​កើតឡើង​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/130519_iPad_shootings_660_zpsb13cb41c.jpg

មតិយោបល់