រតនគិរីៈ មានករណីហិង្សាមួយកើតឡើង នៅចំណុចមុខក្រុមហ៊ុនម្សៅមី ជាទូចឌ្រេឌីង ស្ថិតនៅក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង ២១ និង ២០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ ស៊ុ សុធារ៉ា ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចក ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ចំណែកប្ដីឈ្មោះ សេងវណ្ណះ ហៅ ជាងណាក់ ស្នាក់នៅមុខក្រុមហ៊ុនម្សៅមី ជាទូចឌ្រេឌីង ភូមិសោមគល់ ឃុំសោមធំស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនរងគ្រោះកំពុងដេកនៅផ្ទះរបស់ខ្លួនតែម្នាក់ឯង ស្រាប់តែជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលមកកាប់ចំមុខជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវរកជនសង្ស័យ មកចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ៕
មតិយោបល់