ទីក្រុង Buenos Aires ៖ បើយោងតាមសម្តីរបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិនិងដឹកជញ្ជូននៃប្រទេសអាហ្សង់ទីនបាននិយាយថាហេតុការណ៍រថភ្លើងបុកគ្នាដែលបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅខាងក្រៅទីក្រុង Buenos Aires បានសម្លាប់មនុស្សបីនាក់និងរបួសដល់ទៅ 135 នាក់។
ហេតុការណ៍ដែលបានកើតឡើងនេះត្រូវបានគេដឹងថាជាការបុកគ្នារវាងរថភ្លើងមួយដែលមានមនុស្សជិះជាមួយនឹងរថភ្លើងមួយទៀតដែលមិនមានមនុស្សជិះនោះទេហើយវាស្ថិតនៅចម្ងាយប្រមាណជា 30 គីឡូម៉ែតពីទីក្រុង Buenos Aires ។
អជ្ញាធរបានបិទផ្លូវរថភ្លើងនៅតំបន់នោះអស់រយះ 24 ម៉ោងមុននឹងដំណើរការឡើងវិញព្រោះថាវាទាមទារឲ្យមានការស៊ើបអង្កេតមួយពីមូលហេតុនៃគ្រោះថ្នាក់ដែលវាអាចជាកំហុសបច្ចេកទសរឺក៏មនុស្សជាអ្នកបើកបរ។
បើទោះបីជាយ៉ាងណាក៏ដោយអ្នកបើករថភ្លើងក៏កំពុងទទួលការសង្គ្រោះផងដែរជាមួយជនរងគ្រោះដទៃទៀត៕
https://i1272.photobucket.com/albums/y389/domneng/Cao%20Yang/TrainCrash2_zpse3b52c6a.jpg
https://i1272.photobucket.com/albums/y389/domneng/Cao%20Yang/TrainCrash3_zps9c7dd9fa.jpg
https://i1272.photobucket.com/albums/y389/domneng/Cao%20Yang/TrainCrash4_zps5584fc70.jpg
https://i1272.photobucket.com/albums/y389/domneng/Cao%20Yang/TrainCrash1_zps6e2cd52a.jpg
ទស្សនាវីដេអូ ដូចខាងក្រោមនេះ៖
មតិយោបល់