ព្រះវិហារៈ ជនសង្ស័យម្នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀនជនជាតិឡាវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ចំណុចព្រំដែនរវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដកហូតថ្នាំញៀនប្រមាណជា៥គីឡូក្រាម ឯណោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមាន ឈ្មោះ ប៊ី គិនខាន់ចាន់ថា ហៅស៊ីយង់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ដកហូតបានថ្នាំញៀនមេតំហេ្វតាមីន គ្រាប់ WY ចំនួន១ម៉ឺនគ្រាប់ ស្មើនឹង១គីឡូក្រាម និងមេតំហ្វេតាមីន ICE ទម្ងន់៤គីឡូក្រាម ផងដែរ៕
មតិយោបល់