ព័ត៌មានជាតិ

ស្លាប់​ម្នាក់​ និង​២​នាក់​ទៀត​របួសធ្ងន់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្រុង​សំរោង​

​ឧត្តរមានជ័យៈ កាលពី​វេលា​ម៉ោង​ ១៩​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៩​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ ​ម៉ូតូ ​និងរថយន្ត ស្ថិត​​ក្នុងភូមិ​គោក​ភ្លុក​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​រួម​មាន៖
១/អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ យួន​ ឡេ​ង​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ (​របួស​ស​ធ្ងន់​)​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ការ​ស៊ី​ណូ​ ​មិន​មួក​សុ​វត្តិភាព​ រស់នៅ​ភូមិ​អួរ​អង្រែ​ ឃុំ​ត្រពាំង​តា​វ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​ ហុងដា​ឌ្រី​ម​ C125​ ផលិត​ឆ្នាំ​២០១៩​ ពាក់​ស្លាក​លេខ ​ឧត្តរមានជ័យ​ 1D-1606​ បើកបរ​ពី​លិច​ ទៅ​កើត​ ​អ្នក​រួម​ដំណើ​ឈ្មោះ​ ទិ​ត្យ​ សុ​ខេ​ង​ ភេទ​ស្រី​ អាយុ​ ២០​ឆ្នាំ​ (​មិន​ពាក់មួក​សុ​វត្តិភាព​)​ រស់នៅ​ក្នុងភូមិ​ទួល​ដា​លា​ ឃុំ​ត្រពាំង​ប្រី​យ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ស្លាប់។​
២/​អ្នកបើកបរ​ម៉ូតូ​ស្គុ​ប​ពី​ឈ្មោះ​ ហាន​ កៃ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ត្រពាំង​ត្រាវ​ ឃុំ​ត្រពាំង​ត្រាវ​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ (​របួសធ្ងន់​បាក់ជើង​ជើង​ឆ្វេង​)​។​
​អ្នក​បើករថយន្ត​ធំ​ឈ្មោះ​ ពៅ​ ភ័ស្ស​ ភេទ​ប្រុស​ អាយុ ​៣៥​ឆ្នាំ​ មុខរបរ​អ្នក​បើកឡាន​ រស់នៅ​ក្នុងភូមិ​គរ​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ បើកថយន្ត​ម៉ាក​ពុ​យ​សូ​ ពណ៌​ប្រផេះ​ ផលិត​ឆ្នាំ​២០០១​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-7512​ (​ក្បាល​)​ កំពង់ចាម​ 4A-0547(​កន្ទុយ​)​។​

មូលហេតុ៖ ​ម៉ូតូ​ហុងដា​ឌ្រី​ម​ឡើង​វ៉ា​រថយន្ត​ធំ​ទៅ​បុក​ជាមួយ​ម៉ូតូ​ស្គុ​ប​ពី​ មក​ពី​ទិស​ផ្ទុយ​ខ្ទាត​អ្នក​រួម​ដំណើរ​ចូល​ក្រោម​កង​រថយន្ត​ខាងក្រោយ​ប៉ែក​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅ​និង​កន្លែង​កើតហេតុ​។​

ក្រោយកើតហេតុ​អ្នក​រង​របួស ​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ និង​វត្ថុ​តាង​ត្រូវ​បាន​យក​មក​រក្សា​ទុក​ នៅ​ការិយាល័យ​នគរបាល​ចរាច​ណ៍​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​៕

មតិយោបល់