ព័ត៌មានជាតិ

បង្រ្កាបអំពើលួច ឃាត់ខ្លួនមនុស្ស២នាក់ ជាមួយនឹងជ័រកៅស៊ូជាង២តោន

ក្រចេះ: កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការចាប់ខ្លួនមនុស្សចំនួន២នាក់ ក្នុងនោះមានម្នាក់ជាអ្នកលួច និងម្នាក់ទៀតជាអ្នកទទួលទិញផលចោរកម្ម ។ ករណីនេះក្រោយពីការកំណត់មុខសញ្ញា និងបង្រ្កាបបានកាលពីវេលាទៀបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ។ កន្លងមកពួកគេជាមុខសញ្ញា ក្នុងអំពើលួចជ័រកៅស៊ូចេញពីក្រុមហ៊ុន ។

ក្នុងការចាប់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងនគរបាលដកហូតបានជ័រកៅស៊ូជាង២តោន និងម៉ូតូ១០គ្រឿង (គុណភាពចាស់) ព្រមទាំងសម្ភារ:ទិញលក់មួយចំនួនទៀត។

ជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាល កសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់