ព័ត៌មានជាតិ

រន្ធត់! ករណីហិង្សាវ៉ៃគេហើយព្យាយាមបើករត់គេច ចៃដន្យសំណាងអាក្រក់បុករថយន្តធំផ្ទុះឆាបឆេះតែម្ដង

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ មានករណីហិង្សារួចភាគីម្ខាងបើករថយន្តរត់គេច តែអកុសលបើកទៅបុករថយន្តធំពីក្រោយ បណ្ដាលឲ្យឆាបឆេះបង្កការភ្ញាក់ផ្អើល នៅភូមិក្បាលស្ពាន២ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ចែម ប៊ុនធឿន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត្រ និងម្នាក់ទៀតត្រូវជនដៃដល់វ៉ៃស្លាប់។
១/ជនសង្ស័យឈ្មោះ គា ចម្រើន ភេទប្រុស អាយុ ៣០ឆ្នាំ និងម្នាក់ឈ្មោះ គា ចំណាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ពួកគេជាបងប្អូនបង្កើត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះបើករថយន្តលឿនទៅដល់មុនជនសង្ស័យមិនដឹងថា ប្រើពាក្យសម្តីយ៉ាងណាក៏កើតហិង្សា ត្រូវក្រុមជនសង្ស័យព្រួតវាយរបួសធ្ងន់ដេកដួលនឹងដីតែម្តង ភ្លាមៗនោះសមត្ថកិច្ចទៅដល់ចាប់បានជនសង្ស័យជាប្អូន ចំណែកឯជនសង្ស័យជាបងបើករថយន្តរត់គេចខ្លួនតែចៃដន្យអាក្រក់បុកគូថរថយន្តធំដឹកទូកុងតឺន័រលើដងផ្លូវជាតិលេខ៥ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល បណ្តាលឲ្យរថយន្តឆាបឆេះផ្អើល រីឯជនសង្ស័យរងរបួសតិចតួចត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង៕

មតិយោបល់