ស៊ីរីៈ ទីភ្នាក់ងារព័ត៌មានស៊ីរី បានរាយការណ៍ថា មីស៊ីលមួយគ្រាប់របស់អ៊ីស្រាអែល បានតម្រង់គោលដៅទៅលើតំបន់ Tel-al-Shaar នៅក្នុងទីក្រុង Quneitra។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
ទាក់ទងនឹងការវាយប្រហារនេះ តួលេខអ្នករងរបួស ក៏ដូចជាប្រភេទសម្ភារៈយោធា ដែលខូចខាត មិនត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍នោះទេ។
គួរបញ្ជាក់ផងដែរថា យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទីតាំង ប្រឆាំងយន្តហោះចម្បាំងរបស់ស៊ីរី បន្ទាប់ពីយន្តហោះយោធារបស់ណពួកគេ បានឆេះធ្លាក់៕

មតិយោបល់