ព័ត៌មានជាតិ

រថយន្តមួយគ្រឿងម៉ាក HYUNDAI រេចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យស្រ្តីវ័យចំណាស់ម្នាក់រងរបួសធ្ងន់

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៣ និង ០០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រថយន្តរេចង្កូតបុកចូលផ្ទះ បណ្ដាលឲ្យរងរបួសបែកប្រអប់ជើងខាងឆ្វេងស្រី០១នាក់ ត្រង់ចំណុចផ្ទះហ៊ិន ស្រី លើផ្លូវបេតុង ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

អ្នកបើកបររថយន្តឈ្មោះ អ៊ូច បូរ ភេទប្រុស អាយុ២៣ ឆ្នាំ មានទីលំនៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

-ជាតិអាល់កុល 0.00 mg/l (គ្មាន)
-សារធាតុញៀនក្នុងទឹកនោម វិជ្ជមាន (+)

នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1087 អ្នកបើករថយន្តឈ្មោះ អ៊ូច បូរ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) រថយន្តបើកបរមានទិសដៅពីជើង ទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកស្ដាំចូលផ្ទះ បណ្ដាលឲ្យបុកស្រ្តីម្នាក់កំពុងឈរនៅខាងមុខផ្ទះ (សំយ៉ាបផ្ទះ) មានឈ្មោះ ហ៊ិន ស្រី ភេទស្រី អាយុ៦១ ឆ្នាំ មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល (របួសបែកប្រអប់ជើងខាងឆ្វេង ត្រូវបានបងប្អូនដឹកយកមកព្យាបាល នៅមន្ទីរពេទ្យជ័យជម្នះ) ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់