ព័ត៌មានជាតិ

តើ​​បុ​រ​ស​​អា​ច​មា​ន​​អា​​កា​រៈ​ចា​ញ់​កូ​ន​​ដែ​រ​ឬ​​ទេ​​​?​

​ស្ត្រី​ដែល​មានគភ៌​អាការៈ​ដំបូង​របស់​នាង​មាន​ការ​ក្អួតចង្អោរ នៅពេល​ដែល​ធំក្លិន​ប្លែកៗ មាន​ពេលខ្លះ​មិន​ចង់​បរិភោគ​អាហារ​ទៅវិញ ដោយ​ចង់​ញុំ​ា​អ្វី​ដែល​ប្លែកៗ ដោយ​អ្នកខ្លះ​ចង់ ញុំ​ដុំឥដ្ឋ ឬ​ធ្យូង តែ​ភាគច្រើន​ចូលចិត្ត​ញុំ​ា​ម្ជូរ​ទៅវិញ​។​

​មនុស្ស​ស្រី​គឺជា​អ្នក​ទទួលបន្ទុក​រ៉ាប់រង​ការបង្កើត​កូន​និង​ទទួលរង​នូវ​អាការៈ​ខាងលើនា​ពេលកន្លងម​ក ដែល​ជា​ក្រិត​ក្រម​របស់​ធម្មជាតិ​ប៉ុន្តែ​តាម​ការនិយាយ​តៗ​គ្នា​ថា បុរស​ដែល​ជា​ស្វាមី​ខ្លះ​ក៏​អាច​មាន​អាការៈ​ធេងធោង​វិលមុខ​ពិបាកទ្រាំ​ស្រដៀង​នឹង​អាការៈ ចាញ់​កូន​របស់​ភរិយា​ខ្លួន​ដែរ​។​
​យោង​តាម​អ្នកជំនាញ​សុខភាព​បន្ត​ពូជ​បានឲ្យដឹងថា បើ​តាម​ក្បូន​វេជ្ជសាស្ត្រ​នោះ​គឺ​មិន​មាន​ទាល់តែ​សោះ​មាន​តែ​ស្ត្រី​ទេ​ដែល​អាច​ចាញ់កូន​។ ជំនឿ​នេះ​បែប​បុរាណ​នេះ​មាន​អ្នកខ្លះ​បាន​និយាយថា បុរស​ចាញ់កូន​ធ្ងន់​ជាង​ស្ត្រី​ជា​ប្រពន្ធ​ទៅទៀត​។​

​តែ​ទោះជា​យ៉ាងណា ជំនឿ​នេះ​ត្រូវបាន​អ្នក​វេជ្ជសាស្ត្រ​ល្បីៗ​លើ​ពិភពលោក​បាន​បង្ហាញ​ឲ្យដឹងថា​វា​ជា​រឿង​មិន​ពិត និង​មិន​គួរ​ឲ្យ​កើតមាន​នោះ​ទេ​៕

តើ​​បុ​រ​ស​​អា​ច​មា​ន​​អា​​កា​រៈ​ចា​ញ់​កូ​ន​​ដែ​រ​ឬ​​ទេ​​​?​
តើ​​បុ​រ​ស​​អា​ច​មា​ន​​អា​​កា​រៈ​ចា​ញ់​កូ​ន​​ដែ​រ​ឬ​​ទេ​​​?​

មតិយោបល់