ថៃៈ ប្រភពពីខាងព្រះបរមរាជវាំង កាលពីល្ងាចថ្ងៃច័ន្ទ បានប្រកាស នៅក្នុងរាជសារប្រកាស Royal Gazette ថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកហូតគោរម្យងារ និងស័ក្តិយោធាពីអ្នកម្នាងរបស់ទ្រង់ពីបទគ្មានភក្តីភាព។ នេះយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
វាជារឿងដ៏តក់ស្លុតបំផុតមួយ ចំពោះប្រទេសជាតិ ដែលការប្រកាសតែងតាំងតំណែង ជាសាធារណៈរបស់អ្នកម្នាង Sineenat Wongvajirapakdi ព្រះជន្ម ៣៤ ព្រះវស្សា ទើបតែត្រូវបានប្រគល់ឋានៈជាអ្នកម្នាង ក្នុងពិធីមួយមិនដល់៣ខែផង។
ទ្រង់បានជាប់ចោទពីបទគ្មានភក្តីភាព ដោយព្យាយាមប្រើឧបាយកល ដើម្បីបំផ្លាញតំណែងព្រះអគ្គមហេសី Suthida Tidjai ព្រះជន្ម ៤១ ព្រះវស្សា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកម្នាង។
សូមជំរាបថា ទាំងព្រះអគ្គមហេសី និងអ្នកម្នាងរបស់ស្ដេចថៃ សុទ្ធសឹងតែធ្លាប់បានបម្រើការជាមន្ត្រីជាន់ខ្ពស់ ក្នុងអង្គភាពសន្តិសុខរាជវាំងដូចគ្នា៕
មតិយោបល់