ព័ត៌មានជាតិ

Update៖ ផ្លូវជាតិលេខ៥ បើកចរាចរណ៍ធម្មតាវិញហើយ បន្ទាប់ពីបិទអស់រយៈមួយព្រឹកដោយសារ…

កំពង់ឆ្នាំងៈ កម្មកររោងចក្រជីនយី ជាច្រើនរយនាក់ បានចាប់ផ្ដើមធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិលេខ៥ មិនឲ្យធ្វើដំណើរបាន ហេតុការណ៍ផ្ទុះបាតុកម្មបណ្តាលឲ្យស្ទះចរាចរណ៍ចាប់ពីម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ទើបចរាចរណ៍អាចដំណើរការជាធម្មតាវិញ បន្ទាប់ពីអាជ្ញាធរខេត្ត និងស្នងការនគបាកខេត្តចុះធ្វើការសម្របសម្រួល និងឲ្យកម្មករចូលធ្វើការវិញ ត្រង់ចំណុចភូមិពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

មូលហេតុគឺដោយសារតែខាងរោងចក្រជីនយីមិន បានបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន។
ដំណើររឿង៖ ចរាចរណ៍បានកកស្ទះចាប់ពីម៉ោង ៧និង ៣០នាទីរហូតដល់ម៉ោង ១១និង៣០នាទីថ្ងៃដដែលទើបដំណើរការជាធម្មតាវិញ បន្ទាប់ពីអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ច័ន្ទឌឿន និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះធ្វើការសម្របសម្រួលជួបជាមួយភាគីខាងរោងចក្រ ជាលទ្ធផលភាគីខាងរោងចក្រព្រមបើកប្រាក់ខែឲ្យកម្មករគ្រប់ចំនួន ដោយចែកជា២ដំណាក់កាល គឺ បើកប្រាក់ខែនៅថ្ងៃទី២៦ ខែតុលា មួយដំណាក់កាលថ្ងៃទី១០ ខែវិច្ឆិកា ទើបបើកមួយដំណាក់កាលទៀតដើម្បីបង្គ្រប់ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ការកកស្ទះចរាចរណ៍នេះធ្វើឲ្យសមត្ថកិច្ចជួបការលំបាកក្នុងការសម្រួលចរាចរណ៍ជាង ៣គីឡូម៉ែត្រ ផងជាមួយគ្នានេះប្រជាពលរដ្ឋដែលធ្វើដំណើរ ដែលស្ទះចរាចរណ៍ជាង ៤ម៉ោងពួកគាត់មានការត្អូញត្អែរពីការធ្វើដំណើររបស់ពួកគាត់ ដោយការខកខានមិនទាន់ពេលវេលា ផងនឹងណាមួយក្រោមកំដៅថ្ងៃទៀត។

អ្នកដែលបានធ្វើដំណើរដោយបានកកស្ទះនិយាយថា មិនគួរកម្មករធ្វើបាតុកម្មបិទផ្លូវបែបនេះឡើយគួរតែធ្វើបាតុកម្ម តែខាងមុខឬ ក្នុងរោងចក្រ ដែលមិនប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបែបនេះឡើយ៕

មតិយោបល់