ព័ត៌មានជាតិ

សូមផ្ញើរជូនអ្នកដែលចូលចិត្ត លេងល្បែងស៊ីសង បៀរ (ស៊ីគូរថៃ )

កណ្តាលៈ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទី នៅចំណុចភូមិ ព្រែកតាបន់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដោយមានការណែនាំពីលោកអធិការ ចំពោះគោលដៅលេងល្បែងស៊ីសងខុសច្បាប់ក្នុងនោះផ្នែកជំនាញយុត្តិធម៌ ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ ស្វាយ បានចុះដល់ចំណុចផ្ទះឈ្នោះ គង់ ស៊ីថេត ហៅក្រៅ ទូច ដែលជាគោលដៅលេងល្បែងស៊ីសង បៀរ(ស៊ីគូរថៃ ) ឃើញមានមុខសញ្ញាជាស្ត្រីចាស់ៗចំនួន៤ទៅ៥នាក់កំពុងលេងហើយពេលកម្លាំង ចូលដល់ក្រុមអ្នកលេងក៏នាំគ្នារត់បាត់អស់ហើយបន្សល់ទុកវត្ថុតាង១ចំនួននៅក្នុងវង់ រួម មានបៀរនីឡុង ៥២ សន្លឹក និងកំរាលភួយពណ៌ក្រហម
០១ យកមករក្សាទុកនៅប៉ុស្តិ៍កំពង់ស្វាយ ៕

 

មតិយោបល់