ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបលក់ខោអាវមួយកន្លែងក្នុងផ្សារ រ៉ៃញាណ សរុបជាទឹកប្រាក់ ៧០០០ ដុល្លា

កំពត: ករណីអគ្គិភ័យមួយបានកើតឡើងស្រុកទឹកឈូ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១២ នាទីយប់ ថ្ងៃ ២២ ខែ តុលា ឆ្នាំ ២០១៩ នៅតូបលក់ខោអាវចំនួន ០១ក្នុងផ្សារ រ៉ៃញាណ ក្នុងភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខូចខាត សម្ភារ:ក្នុងតូប សរុបជាទឹកប្រាក់ ៧០០០ ដុល្លា ។
មូលហេតុ : កំពុងស្រាវជ្រាវ ។
ក្នុងហេតុការខាងលើ មិនបង្កឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
ករណីនេះប្រើរថយន្តពន្លត់ ចំនួន ០២រថយន្ត ប្រើប្រាស់កម្លាំង អគ្គិភ័យចំនួន ១០ នាក់ ។
រហូតមកដល់ វេលាម៉ោង៧និង៤៥ នាទីយប់ទើបរលត់ទៅវិញ៕

 

មតិយោបល់