ភ្នំពេញ: បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗ ជាមួយនិងរថយន្ត បន្ទាប់ពីជិះម៉ូតូលឿនវ៉ាជែង មិនប្រយ័ត្នជ្រុលទៅបុករថយន្ត ដឹកសាំងរបស់ក្រុមហ៊ុន ប្រេងឥន្ធន: លឹម លុង ចតចោលលើចិញ្ចើមផ្លូវពេញទំហឹង។
ហេតុការណ៍នេះ កើតទ្បើងកាលវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខបឹងតាម៉ោក
ស្ថិតតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិទំនប់តូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពរងគ្រោះឈ្មោះ លឹម ចាន់ដែន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកអាអិចកាយដី អាសយដ្ឋាន ផ្ទះលេខ២០អា ផ្លូវលំ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកខ្ចូប៊ិត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HT-3260 ធ្វើដំណើរពីកើតទៅលិច តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តមួយគ្រឿង មិនផុតក៏ទាក់ដៃ ចង្កូតរ៉េទៅបុករថយន្តដឹកសាំង ក្បាលពណ៌ស របស់ក្រុមហ៊ុន ប្រេងឥន្ធនៈលឹម លុង ពាក់ស្លាកលេខ កោះកុង 3A 0582 ដែលចតចោលលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្ដាលឲ្យបោក្បាលនិងកាងដែកខាងក្រោយផុងក្បាល និងបោកដើមទ្រូងស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញ ចុះវាស់វែងយករថយន្តបង្ក និងម៉ូតូ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ដោយឡែក សពត្រូវប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់