ព័ត៌មានជាតិ

រន្ធត់ណាស់! បុកគេហើយដួលខ្លួនឯង ត្រូវម៉ូតូមកពីក្រោយកិនស្លាប់ភ្លាមៗនឹងកន្លែង

សៀមរាប: នៅវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចមុខវត្តខ្នាត លើផ្លូវជាតិលេខ៦ ស្ថិតភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ C១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប 1W-9878 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ ធ្វើការបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវម៉ូតូម៉ាក ZoomerX ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1AC-4633 បើកបរដោយឈ្មោះ សរ ចាន់រស្មី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ រួមដំណើរដោយឈ្មោះ ឆិក សុជា ភេទប្រុស អាយុ ៣៥ ឆ្នាំ (របួសស្រាល) អ្នកទាំង២ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ធ្វើដំណើរបញ្ច្រាសគ្នាក្នុងល្បឿនលឿន ដួលបោកទៅនឹងថ្នល់ជាអកុសលមានម៉ូតូមួយគ្រឿងទៀតមិនស្គាលម៉ាកមកពីក្រោយកិនចំក្បាលឈ្មោះ សរ ចាន់រស្មី បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់