(ភ្នំពេញ): ជនជាតិវៀតណាមជិត១០នាក់ ដែលគេអះអាងថា លួចធ្វើការនៅប្រទេសកម្ពុជាមិនស្របច្បាប់ នៅរសៀលថ្ងៃទី១៩មេសា ២០១៦នេះត្រូវបានសមត្ថកិច្ចបង្រ្កាប នៅក្នុងសិប្បកម្មមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រធាននាយកដ្ឋានសើុបអង្កេតនិងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បាននិយាយថា នៅរសៀលថ្ងៃទី១៩មេសា ២០១៦ សមត្ថកិច្ចអន្តោរប្រវេសន៍
បានបង្រ្កាបទីតាំងមួយចំនួនកន្លែង នៅសង្កាត់ផ្សារដើមថ្កូវ ពេលនោះសមត្ថកិច្ចបានចាប់ខ្លួនមនុស្សប្រុសចំនួន៦នាក់ ហើយពេលនេះស្ថិតក្នុងការសាកសួរនៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
បើតាមសមត្ថកិច្ចការចាប់ខ្លួនជនជាតិវៀតណាមនេះ
គឺដោយសារតែពួកគេស្នាក់នៅនិងធ្វើការដោយខុសច្បាប់ មិនមានឯកសារគ្រប់គ្រាន់ ឬមិនមានលិខិតឆ្លងដែន ។
មតិយោបល់